Pages

Saturday, August 27, 2011

ចំណាត់ថ្នាក់ក្រុម:សុខភាព

ដោយវិគីភីឌា
សុខភាព​ ជា​អ្វី?
យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ប្រើ​ និង​ឮ​ពាក្យ​ សុខភាព​ ហើយ​ខ្លួនប្រាណ​ និង​ជីវិត​រស់នៅ​របស់​យើង​ផ្ទាល់​ ក៏​ពាក់ព័ន្ធ​នឹង​សុខភាព​ផង​ដែរ​ ។
អ្នកខ្លះ​យល់ដឹង​បាន​ច្បាស់​ពី​បញ្ហា​សុខភាព​ រីឯ​អ្នកខ្លះ​ទៀត​មិន​ខ្វល់ខ្វាយ​នឹង​សុខភាព​ឡើយ​ ។
កាល​ពីមុន​ សុខភាព​ ត្រូវ​បាន​គេ​គិតគូរ​ត្រឹម​កម្រិត​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ តាមបែបបទ​មាត្រដ្ឋាន​មួយ​ ។​ មាន​សុខភាព​ គប្បី​ត្រូវ​ឆ្លើយតប​ទៅ​នឹង​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ ដូចជា​ទម្ងន់​ លទ្ធភាព​សម្លឹង​មើល​ឃើញ​ លទ្ធភាព​ស្ដាប់​ ស្ថានភាព​ដក​ដង្ហើម​ជាដើម​ ។
នៅ​ឆ្នាំ​១៩៤៦​ អង្គការ​សុខភាព​ពិភពលោក​ បាន​ដាក់​បញ្ចូល​កម្រិត​សង្គម​ ដោយ​ឲ្យ​និយមន័យ​ថា​ សុខភាព​ គឺ​ជា​ស្ថានភាព​សរុប​នៃ​សុខុមាលភាព​ផ្លូវកាយ​ ផ្លូវចិត្ត​ អារម្មណ៍​ និង​សុខុមាលភាព​ សង្គម​ពោល​ សុខភាព​មិន​ត្រឹមតែ​ភាព​គ្មាន​ជម្ងឺ​ ឬ​ពិការភាព​ប៉ុណ្ណោះ​ទេ​ ។
បន្ទាប់​មក​ការវិវឌ្ឍន៍​នៃ​សុខភាព​ បាន​ឈាន​មួយ​កម្រិត​ទៅ​រក​ប្រធានបទ​សកម្ម​នៃ​សុខភាព​ ដោយ​ចាប់​ផ្ដើម​គិតគូរ​អំពី​តម្រូវ​ការ​ និង​រឿងរ៉ាវ​បុគ្គល​ ។​ នៅ​ចុង​ទសវត្សរ៍​ទី​២០​នេះ​ សុខភាព​ បាន​ផ្លាស់ប្ដូរ​មុខមាត់​នៅ​តាម​បណ្ដា​ប្រទេស​លូតលាស់​មួយ​ចំនួន​ ។​ ដោយ​ឡែក​ មជ្ឈមណ្ឌល​អប់រំ​សុខភាព​នៅ​ប្រទេស​បារាំង​បាន​ឲ្យ​និយមន័យ​ថា​ សុខភាព​ គឺ​ជា​សុខភាព​សភាវៈ​មនុស្ស​រស់នៅ​ក្នុង​សង្គម​ បូក​រួម​ទាំង​ធាតុ​ផ្សំ​ ជីវិត​ ផ្លូវកាយ​ ផ្លូវចិត្ត​ និង​សង្គម​ ដោយ​គិតគូរ​ទាំង​ប្រការ​ប្រតិបត្តិ​ទាំងឡាយ​ ដែល​ពាក់ព័ន្ធ​ នឹង​សុខភាព​ ជា​អាទិ​ ស្ថានភាព​សុខភាព​ផ្ទាល់​ខ្លួន​ រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ កម្រិត​ស្ថានភាព​សង្គម​ សេដ្ឋកិច្ច​ ច្បាប់​ និង​វប្បធម៌​ នៅក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​នោះ​ ។

ជំងឺទឹកនោមផ្អែម

ដោយវិគីភីឌា
ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន វាអាចបណ្តាលឲ្យមានបញ្អាជាច្រើនដូចជា ក្រលៀន ជើងប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធប្រសាទ និងចរន្តឈាម ។ បើសិនជាយើងទុកវា មិនព្យាបាលទេនោះបញ្អាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងឹតភែ្នក ឬក៏អាចនឹងនាំឲ្យមាន ការដាច់សរសៃឈាម ក្នុងខួរក្បាលទៀតផង ។ ជំងឺទឹកនោមផែ្អម កំពុងតែកើនឡើងជាលំដាប់ ប្រហែលជាមកពីមនុស្សដែលមានអាយុច្រើន ធាត់ ហើយធ្វើឲ្យកើនឡើងនូវ អសកម្មក្នុង ជីវភាពរស់នៅ ។

No comments:

Post a Comment