Pages

Monday, August 1, 2011

យុវជនខ្មែរ

យុវវ័យបច្ចុប្បន្នចូលចិត្តជក់បារី និងផឹកស្រា ព្រាះពួកគេគិតថាធ្វើឲ្យទាន់សម័យ។ ប៉ុន្តែពួកគេ មិនគិតដល់ចំនុចអាក្រក់ដែលពួកគេទទួលបាននៅថ្ងៃខាងមុខទេ ដូចជាការជក់បារីធ្វើឲ្យប៉ះពាស់ដល់សុខភាពជាខ្លាំង ជាពិសេស មិនអាចដកដង្ហើម ដោយប្រក្រតី។ ការផឹកស្រា មានការខ្សោយខាងផ្លូវភេទជាមិនខាន។  បច្ចុប្បន្នវាហាក់ដូចជាគ្មានអ្វីដែលសប្បាយរីករាយ សំរាប់យុវវ័យក្រៅពីការផឹកស្រាទេ។ នៅពេលដែលបានផឹកស្រាស្រវឹងហើយ ពួកគេមានការសប្បាយរីករាយជាខ្លាំង ដែលយុវវ័យ គ្រប់រូបត្រូវាការវា។ ហេតុអ្វីបានជាអ្នកបិទបាំងមុខរបស់អ្នក នៅពេលដែលអ្នកមានភាពឯកោ មានអារម្មណ៍ ក្រៀមក្រំ និងមានអារម្មណ៍ថាមិនហានទទួលស្គាល់ការពិត។
យុវជនជាច្រើននៅក្នុងប្រទេសរបស់យើងចង់ចូលសាលារៀនណាស់។​ ពួកគេសុបិស្តថានឹងមានអនាគត់ល្អ​​ និងមានលុយច្រើន។​ ក្នុងសម័យទំនើបរបស់ពួកយើងនេះ​ប្រទេសកម្ពុជាមានការរីកចំរើនជាខ្លាំង។​ កាលពីមុនវាពិបាកខ្លាំងណាស់ក្នុងការចូលរៀននៅមហាវិទ្យាល័យ​។​ នៅពេល យុជនជាច្រើន​ទៅសិក្សាបាន ប្រសើរ ជាងមុន។ ជាការពិតណាស់សិស្សានុសិស្សនៅសាលាដូន បូស្កូរបស់យើងនេះ  ដែលពួកគេ​រៀនផ្នែកបច្ចេកទេស ពីព្រោះតែគ្រួសាររបស់ពួក​គេមិនមានថវិការ គ្រប់គ្រាន់ សំរាប់បញ្ជូនកូនអោយទៅរៀននៅមហាវិទ្យាល័យ រឺសាលាដទៃទៀត។
យុវវ័យបច្ចុប្បន្ន
របៀបដែលធ្វើឲ្យយុវជនមានការលូតលាស់ អាស្រ័លលើប្រភេទនៃគ្រូសាររបស់គេ ទំនៀមទំលាប់ អាកប្បកិរិយានិងវិធីនៃការគិត។ ប៉ុន្តែឪពុកម្តាយជាទទួលខុសត្រួវនិងជាអ្នកតំរង់ទិសដៅ។
ការផ្លាស់ប្តូពីមួយជំនាន់ទៅមួយជំនាន់ បានបង្កើតនូវបញ្ហាថ្មីៗនៅក្នុងសង្គម។ពេលខ្លះ ពួកគេទាំងនោះ ក្លាយជាក្មេងមិនស្តាប់បង្គាប់ និងពួកគេមានបំណងចង់សំលាប់ខ្លួនឯង។
វាជាការពិតណាស់ឪពុកម្តាយជាច្រើន នៅសត្សវត្សទី២១នេះចង់ឲ្យខ្លួនរបស់គេនៅក្មេងជារៀងរហូត។ ដូច្នោះហើយ ពួកគេចង់មានភាពស្មើរគ្នានិងកូនរបស់ពួកគេ។
ឪពុកម្តាយមិនដឹងពីរបៀបគ្រប់គ្រងទៅលើកូនរបស់ពួកគេទេ។
នៅពេលក្មេងៗ មិនទាន់មានអារម្មណ៍ថាខ្លួនរបស់គេមានអំណាចនៅក្នុងផ្ទះរបស់គាត់ គាត់ព្យាយាម ដឹកនាំ នៃវិធីដែលមិនល្អនៅក្នុងផ្ទះ។
មនុស្សវ័យក្មេងជាច្រើនព្យាយាមនិយាយទៅកាន់ឪពុកម្តាយរបស់ពួកគេ ប៉ុន្តែពួកគេមានអារម្មណ៍ថា មិនអាចទទួលបាន ពីព្រោះឪពុកម្តាយរបស់ពួកគេមើលទៅពួកគេដូចជាមិត្តភក្តិ មិនមែនជាកូនទេ។ ឪពុកម្តាយជាច្រើនមិនស្តាប់សំដីរបស់កូនរបស់ពួកគេទេ។

No comments:

Post a Comment